មេឈ្មួញឈើ ខុសច្បាប់ឈ្មោះ ស៊ីនឿន សម្រុកកាប់ ឈើហ៊ុបស្រស់ៗ នៅក្នុង ព្រៃអារក្ស សហគមន៍ ចារ៉ាយភូមិភិ ភ្នំក្វាក  យ៉ាងគគ្រឹគគគ្រេង

(ដោយ៖ ថៃ ប៊ុនរិទ្ធិ)  ខេត្តរតនគិរី ៖ សេចក្តីរាយការណ៍ពីសហគមន៍នៅក្នុងខេត្តរតនគិរី បានបញ្ជាក់ឲ្យដឹងថា មេឈ្មួញរកស៊ីឈើខុសច្បាប់ ឈ្មោះ ស៊ី នឿន បាននាំគ្រឿងចក្ររាប់សិបគ្រឿង ចូលទៅក្នុងតំបន់ ព្រៃសហគមន៍ពីរកន្លែងស្ថិតនៅស្រុកអណ្ដូងមាស ខេត្តរតនគិរីកាត់ក្បាលកាត់ចុង ស្ទួចឡានកែច្នៃប៉ាកុងដឹកទៅលក់ឲ្យឈ្មួញវៀតណាម ។ ប្រជាសហគមន៍ការពារព្រៃឈើ បានបញ្ជាក់យ៉ាងច្បាស់ថា សកម្មភាពកាប់ឈើ…

Read More

សង្វៀនបញ្ជល់មាន់ និងល្បែងស៊ីសងកើតមាន យ៉ាងពេញបន្ទុក ​លោក ជាម ច័ន្ទសោភ័ណ្ឌ  អភិបាលខេត្ត ​ត្បូងឃ្មុំ ជាអ្នកនៅពីក្រោយខ្នងបទល្មើស?

(ដោយ៖ ថៃ ប៊ុនរិទ្ធិ)  សេចក្តីរាយការណ៍ពី​ប្រជាពលរដ្ឋ​នៅ​ឃុំ​ដារ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ល្បែងស៊ីសង​ក្នុង​មូលដ្ឋាន​ពួកគាត់​នៅតែ​បន្ត​កើតឡើង​យ៉ាង​ពេញបន្ទុក ព្រោះ​គ្មាន​មន្ត្រី​អាជ្ញាធរ​ឬ​សមត្ថកិច្ច​ណា​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ មានការ​រិះគន់​ចំៗ​ថា លោក​ឧ​ត្ត​ម​សេនីយ៍​ទោ បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ និង​លោក ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ មិន​ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ក្នុងស្រុក​មេមត់ ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​ឲ្យ​ស្របទៅតាម​គោលនយោបាយ​ភូមិ​-​ឃុំ…

Read More

សង្វៀនជល់មាន់ និងល្បែងស៊ីសង​នៅ​ឃុំ​កក់ ស្រុក​ពញាក្រែក លោក ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្ត ជាអ្នកកាងបនល្បែងស៊ីសង

(ដោយ៖ ថៃ ប៊ុនរិទ្ធិ)  សេចក្តីរាយការណ៍ពី​មន្ត្រី​អាជ្ញាធរ ​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុង​ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​មាន​គេ​បើក​លេង​ល្បែងស៊ីសង​នៅក្នុង​ភូមិ​អន្លង់​ជ្រៃ ឃុំ​កក់ ខាងក្រោយ​ផ្ទះសំណាក់​ភូមិ​យើង យ៉ាង​ពេញបន្ទុក​ហើយ​មន្ត្រី​អាជ្ញាធរខេត្ត​ត្បូងឃ្មុំ និង​សមត្ថកិច្ច​ខេត្ត​ត្បូងឃ្មុំ មិន​ចាត់វិធានការ​បង្ក្រាប​ឡើយ​។ មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ល្បែង​បញ្ជល់មាន់ អាប៉ោង និង​ល្បែង​ផ្សេងៗ​ទៀត​មានឈ្មោះ ស្រ៊ុន ជា​អ្នកគ្រប់គ្រង​ហើយ​មានឈ្មោះ…

Read More

កម្លំាងចម្រុះសមត្ថកិច្ចខេត្តព្រះសីហនុ ប្រើកាំភ្លើងបាញ់ ប្រជាពលរដ្ឋ ដើម្បីយកដីជូនមេឈ្មួញ ស៊ីវ គង់ទ្រីវ តាមអំណាច របស់តុលាការ

(ចំនួនអ្នកមើល ៣០០០ នាក់) ថ្ងៃ សុក្រ ទី ២៥ ខែ មករា ឆ្នាំ ២០១៩) ខេត្តព្រះសីហនុ ៖ ថ្មីៗនេះក្រុមពួកអ្នមានលុយ និងអ្នកមានអំណាច នៅក្នុងអាណាចក្រខេត្តព្រះសីហនុ បាននិងកំពុងតែធ្វើសកម្មភាព លួចប្លន់ដីធ្លីរបស់ប្រជាពលរដ្ឋ និងឃុបឃិតគ្នាជាប្រព័ន្ធប្លន់យកដីភ្នំរបស់រដ្ឋ យ៉ាងអនាធិបតេយ្យជាទីបំផុតក្នុងនោះ?គេសង្កេតឃើញអាជ្ញាធរនិងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់…

Read More

លោក យូ ហេង ប្រធាន​សាខាគយ​ខេត្ត​ឧត្ដរមានជ័យ ​ឃុបឃិត​គ្នា​ប្រព្រឹត្តិ​អំពើ​ពុករលួយ​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់

ខេត្ត​ឧត្តរមានជ័យ ៖ ដោយ ថៃ ប៊ុន​រិទ្ធ​ ​សេចក្តីរាយការណ៍ ៖ ពី​មន្ត្រី​និង​ភ្នាក់ងារ​គយ​ក្នុង​ខេត្ត​ឧត្ដរមានជ័យ​មួយចំនួន​បាន​បង្ហើប​ឲ្យដឹងថា​បច្ចុប្បន្ន​ទំនិ​ញ​ដែល​ឈ្មួញ​នាំ​ចូល​តាម​ច្រក​ជាំ ស្រុក​អន្លង់វែង​តាម​ច្រក​ជប់​គគីរ ស្រុក​បន្ទាយ​អំពឹល និង​ច្រក​អូរ​ស្មាច់ ក្រុង​សំរោង​ខេត្ត​ឧត្ដរមានជ័យ គឺ​ឈ្មួញ​ធំៗ​បង់ពន្ធ​ត្រឹម​២៥​ទៅ​៣០​ភាគរយ​ប៉ុណ្ណោះ​។ ក្រៅពីនេះ​គឺ​ក្រុម​ឈ្មួញ​ឃុបឃិត​បែងចែក​ផល​ប្រយោជន៍​ជាមួយ​លោក យូ ហេង​ប្រធាន​សាខាគយ​ខេត្ត​ឧត្ដរមានជ័យ ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​។​ ​មន្ត្រី​គយ​នៅក្នុង​ខេត្ត​ឧត្ដរមានជ័យ បានឲ្យដឹង​ទៀតថា ការដែល​លោក…

Read More

​ស្នងការ​នគរបាល​ខេត្ត​ក្រចេះ លោក លន់ សុផាត មាន​អំណាច​ធំធេង​កាង​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​

ខេត្ត​ក្រចេះ ៖ ដោយ ថៃ ប៊ុន​រិទ្ធ​ ​សេចក្តីរាយការណ៍ ពី​មន្ត្រី​នគរបាល​នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ​មួយចំនួន បាន​បង្ហើប​ឲ្យដឹងថា​ឈ្មួញ​មួយចំនួន​ដែល​កំពុង​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​តាម​ច្រករបៀង​ក្នុងស្រុក​ស្នួល​ខេត្ត​ក្រចេះ បាន​យក​លោក​ឧត្តមសេនីយ៍ទោ លន់ សុផាត​ធ្វើ​ជា​បង្អែក​យ៉ាងរឹងមាំ​។​ ​ដូច្នេះហើយ​ទើប​ឈ្មួញ​ទាំងនោះ​អាច​បន្ត​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​ព្រោះ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ខ្លាច​ឥទ្ធិពល​លោក លន់​សុផាត ស្នងការ​នគរបាល​ខេត្ត​ក្រចេះ ហើយ​មិន​ហ៊ាន​ប៉ះពាល់​ពួកគេ​នោះ​ទេ​។ សូម្បី​តែ​មេ​ឈ្មួញ គង់ ក្រឹ​ង ដែល​ជា​ឧកញ៉ា​និង​ជា​ឧត្តមសេនីយ៍​យោធា​ល្បី​ខាង​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​ក៏​ត្រូវ​គេ​ដឹងថា​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​លោក លន់…

Read More

​លោក ហ៊ុយ សុជាតិ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ប្រព្រឹត្ត​អំពើ​ពុករលួយ​ ​យ៉ាង​ពេញបន្ទុក​

ខេត្ត​បន្ទាយមានជ័យ ៖ ដោយ ថៃ ប៊ុន​រិទ្ធ​ ​តាម​ការ​បង្ហើប​ពី​មន្ត្រី​និង​ភ្នាក់ងារ​គយ​មួយចំនួន​ក្នុង​ខេត្ត​បន្ទាយមានជ័យ​បានឲ្យដឹង​ថា​ទំនិញ​ដែល​ឈ្មួញ​ធំៗ​នាំ​ចូល​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​គឺ​បង់ពន្ធ​ជូន​រដ្ឋ​ត្រឹម​២៥​ទៅ​៣០​ភាគរយ​ប៉ុណ្ណោះ​ក្រៅពីនេះ​គឺ​ឈ្មួញ​បែងចែក​ផលប្រយោជន៍​លើ​តុ​ក្រោម​តុ​ជាមួយ​លោក ហ៊ុយ​សុជាតិ ប្រធានការិយាល័យ​គយ​ច្រក​ប៉ោយ​ប៉ែត​ដែល​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើ​ពុករលួយ​ជា​យូរ​មក​ហើយ​។​ ​ប្រភព​ពី​មន្ត្រី​គយ​ក្នុង​ខេត្ត​បន្ទាយមានជ័យ ដែល​ស្និទ្ធ​នឹង​លោក ហ៊ុយ​សុជាតិ បានឲ្យដឹងថា ការដែល​លោក ហ៊ុយ សុជាតិ​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មេ​គយ​ធំៗ​នៅក្នុង​ខេត្ត​បន្ទាយមានជ័យ​ផងដែរ​។​ ​សេចក្តីរាយការណ៍ ពី​មន្ត្រី​គយ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​បានឲ្យដឹង​ទៀត​ថា​លោក ហ៊ុយ សុជាតិ​ចំណាយ​ដើមទុន​យ៉ាងច្រើន​ក្នុង​ការទទួលបាន​តំណាង​ជា​ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ដែល​ជា​តំណែង​ត្រូវប៉ាន់​យ៉ាងខ្លាំង​។ ​ប្រហែល​ដោយសារ​លោក…

Read More

លោក នឹម ផល្លី ប្រធានការិយាល័យ​គយ​ខណ្ឌចំការមន បង្កើន​សកម្មភាព​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ពេញបន្ទុក​

រាជធានី​ភ្នំពេញ ៖ ដោយ ថៃ ប៊ុន​រិទ្ធ​ ​សេចក្តីរាយការណ៍ ៖ ថ្មីៗ​កន្លងទៅ​នេះ​រឿងអាស្រូវ​ពុករលួយ​របស់លោក នឹម ផល្លី​ប្រធានការិយាល័យ​គយ​ខណ្ឌចំការមន​ព្រមទាំង​បក្ខពួក​ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់​ជា​ពិសេស​ទាក់ទង​ទៅនឹង​ករណី​គាប​យកលុយ​ពី​ក្រុម​ឈ្មួញ​និង​ក្រុមអាជីវករ​ដឹកជញ្ជូន​ទំនិញ​មក​ស្តុក​ទុក​តាម​ឃ្លាំង​ក្នុង​ទឹកដី​ខណ្ឌ​ចំការមន​យ៉ាង​កំរោល​។ ក៏​ប៉ុន្តែ​រហូតមកដល់​ពេលនេះ​ប្រធាន​សាខាគយ​រាជធានី​ភ្នំពេញ​ក៏ដូចជា​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ ​ជាង​នេះ​ទៅ​ទៀត​លោក​នឹម ផល្លី តែង​ប្រើប្រាស់​ឈ្មោះ​ប្រធាន​សាខាគយ​រាជធានី​ភ្នំពេញ​និង​មេ​គយ​ធំៗ​ក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​មក​ប្រើប្រាស់​ដើម្បី​គាបសង្កត់​ទៅលើ​ក្រុម​ឈ្មួញ ក្រុម​អាជីវករ​និង​បិទបាំង​ទង្វើ​មិន​ប្រក្រតី​របស់​ខ្លួន​ដោយ​គ្មាន​សេចក្ដី​អៀនខ្មាស​។​ ​សេចក្តីរាយការណ៍ ៖…

Read More

បទល្មើស​នេសាទ​ប្រើប្រាស់​ឧបករណ៍​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ​កើតឡើង​យ៉ាង​ពេញបន្ទុក​នៅ​ស្រុក​កណ្ដៀង ខេត្ត​ពោធិ៍សាត់​

ខេត្ត​ពោធិ៍សាត់ ៖ ដោយ ថៃ ប៊ុន​រិទ្ធ​ ​សេចក្តីរាយការណ៍ ពី​ប្រជា​នេសាទ​រស់នៅ​តំបន់​បឹង​ទន្លេសាប​នៃ​ឃុំ​រាំង​ទឹល ស្រុក​កណ្ដៀង ខេត្ត​ពោធិ៍សាត់ បានឲ្យដឹង​ថា​បច្ចុប្បន្ន​បទល្មើស​នេសាទ​ប្រើ​កាណូត​ម៉ាស៊ីន​៦ អូស​អួន​ហ៊ុម​បណ្ដោយ​វែងៗ​កំពុង​កើតឡើង​យ៉ាង​រាលដាល​នៅក្នុង​មូលដ្ឋាន​ពួក​គាត់​ហើយ​គ្មាន​មន្ត្រី​រដ្ឋបាល​ជលផល​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​បង្ក្រាប​ឡើយ​។​ ​ប្រភព​បានឲ្យដឹង​ទៀតថា នាយ​ផ្នែក​រដ្ឋបាល​ជល​ផល​កណ្ដៀង លោក ស្វាយ សំអាត​គឺជា​អ្នក​ឃុបឃិត​ឲ្យ​ក្រុម​ជនល្មើស​ដែល​ជា​ជនជាតិ​យួន​ប្រើ​ឧបករណ៍​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ​ចាប់​ត្រី​ក្នុង​បឹង​ទន្លេសាប​យ៉ាង​មហន្តរាយ​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។​ ​ចំណែក​លោក ម៉ៅ ធនិន​អភិបាលខេត្ត​ពោធិ៍សាត់ និង​លោក…

Read More

ហ៊ូ​វ ជី​វៃ និង ណុប ណាក់ ហៅ ក្បាល​ធំ មេ​ឧក្រិដ្ឌកម្ម​ព្រៃឈើ​ ​កើន​ប្រជាពលរដ្ឋ​កាប់​ឈើ និង ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន យ៉ាង​ពេញបន្ទុក​ ​ដោយសារ​លោក ថង សាវុន អភិបាលខេត្ត​រតនៈគិរី និង លោក គឹម រស្មី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​រតនៈគីរី នៅ​ពីក្រោយ​ខ្នង ?

ខេត្ត​រតនៈគិរី ៖ ដោយ ថៃ ប៊ុន​រិទ្ធិ​ ​តាម​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ នៅ​ក្រុង​បា​លុង ខេត្ត​រតនៈគិរី​បាន​អោយដឹងថា​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា មេ​ឧក្រិដ្ឌកម្ម​ព្រៃឈើ និង ជនជាតិ​យួន ឈ្មោះ ហ៊ូ​វ ជី​វៃ ម្នាក់ទៀត​ឈ្មោះ ណុប ណាក់ ហៅ ក្បាល​ធំ ជា​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​រតនៈគីរី…

Read More